ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងក្រុង នៅថ្នាក់ស្រុកគូលែន និងក្រុងព្រះវិហារ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤

ថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងក្រុង នៅថ្នាក់ស្រុកគូលែន និងក្រុងព្រះវិហារ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុងព្រះវិហារ និងអង្កការដៃគូ នៅសាលាស្រុកគូលែន និងក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ឯកឧត្តមអភិបាលរងខេត្តបានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលាសមាហរណកម្មនេះគឺដើម្បីប្រមូលផ្ដុំ កៀរគរមូលនិធិពីបណ្ដាអង្គការដៃគូ មន្ទីរអង្គភាព ស្ថាប័នជាតិអន្តរជាតិនិងសប្បុរសជននានាចូលរួមគាំទ្រគម្រោងឃុំសង្កាត់ក្រុងស្រុកដែលជាសេចក្តីត្រូវការនិងជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទិសដៅយុទ្ធសាស្ត្រនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យចាកផុតពីខ្សែបន្ទាន់នូវភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងពិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាទទួលបាននូវសុខសន្តិភាពប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គម ព្រមទាំងសមិទ្ធផលជាច្រើនចាប់ពីទីក្រុងដល់ជនបទដាច់ស្រយាល។

ព័ត៌មានទាក់ទង